អំពីភូមិកំណើតរបស់ខ្ញុំ
តារាងស្ថិតិសាសនិកឥស្លាមភូមិស្បូវភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
ល.រ ចំនួនគ្រួសារ មនុស្ស ម៉េម៉ាយ ប្រជាជនសរុបទាំងអស់ ផ្សេងៗ ០១ ១៧៥ ប្រុស ស្រី ៣៩ ១២៧៤ ៧១៤ ៣៤៦ការរស់នៅរបស់ប្រជាជនប្រជាជនទាំងអស់ពួកគេរស់នៅប្រកបដោយសុភមង្គលចេះរាប់អាននិងចេះអាណិត
ស្រលាញ់គ្នាទៅវិញទៅមក។ដោយមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អហើយមួយវិញ
ទៀតអ្នកទាំងនោះពេលមានការរវល់ម្តងៗគឺចេះជួយយកអាសារគ្នាទៅវិញទៅមកផងដែរ
។ ក្នុងការរស់នៅទៀតសោត គឺប្រកបដោយសុខសុភមង្គល សន្តិភាពនិងស្នាមញញឹមគ្រប់ក្រុម
គ្រួសារ ។ ម្យ៉ាងវិញទៀតភាគរយនៃអ្នកធ្វើកសិករគឺប្រមាណ(៣៥%) ហើយសម្រាប់ការនេសាទ
ត្រីគឺ(១៥%) សម្រាប់អ្នកចំណាកស្រុកនៅប្រទេសថៃ(៥% ទៅធ្វើការ)ហើយរីឯធ្វើជាកម្មកររោង
ចក្រ(១០%
នៅតាមខេត្ត) និងអ្នកដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យនិងទៅបន្តការសិក្សា
នៅសកលវិទ្យាល័យ(១៥%
នៅភ្នំពេញ) ហើយមួយវិញទៀតអ្នកបន្តការសិក្សារនៅខេត្តកំពត(៥%)
អ្នកដែលបានបញ្ចប់ពីវិទ្យាល័យគ្មានការងារធ្វើនៅផ្ទះ(៥%) ហើយធ្វើការសំណង់(១០%)...។
អាកាសធាតុនៅភូមិខ្ញុំ
អាកាសធាតុគឺមានខ្យល់បរិសុទ្ធល្អ ហើយអាកាសធាតុបានប្រែប្រួលតាមរដូវនីមួយៗនៅ..!
អំពីផ្លូវនិងការធ្វើដំណើររបស់ប្រជាជនប្រជាជនទាំងអស់ភាគច្រើនធ្វើដំណើរដោយម៉ូតូហើយការធ្វើដំណើរនោះតាមផ្លូវជាតិដោយរដ្ធាភិបាលកំពុងតែអភិវឌ្ឍន៏ផ្លូវនោះអោយមានសោភ័ណភាពនិងការអភិវឌ្ឍដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ធដែលរស់នៅតំបន់នោះ ។អំពីភ្នំភ្នំដែលមាននៅភូមិរបស់ខ្ញុំគឹមានជួរភ្នំជាច្រើនហើយជួរភ្នំដែលធំជាងគេគឺ ភ្នំដែលគេតែងតែហៅឈ្មោះវាថាជា ភ្នំអាយ៉េង
ភ្នំមួយនេះកាលពីដើមឡើយដោយសារមានតាម្នាក់ឈ្មោះអាយ៉េងហើយគាត់បានរស់នៅទីនោះ គាត់បានដាំដំណាំបន្លែធ្វើកសិកម្មនៅទីនោះលុះយួរៗទៅគាត់ក៏បានស្លាប់ហើយចាប់តាំងពីពេលនោះមកអ្នកដែលរស់នៅតំបន់នោះក៏បានហៅតៗគ្នាថាជា
ភ្នំអាយ៉េង ហើយក៏បន្តហៅដល់សព្វថ្ងៃនេះ ។
អំពីប្រពៃណីនិងទំនៀមទម្លាប់របស់សាសនិឥស្លាម
កាស្លៀកពាក់របស់សាសនិកឥស្លាម
Ø ចំពោះមុនស្សប្រុស៖ ការស្លៀកពាក់គឺស្លៀបពាក់ស៊ីវិលធម្មតា ។
Ø ចំពោះមនុស្សស្រី៖ ការស្លៀកពាក់គឺមានសម្ពត់ អាវនិងក្រម៉ាឬកន្សែងគ្របដណ្តប់ទាំងអស់
លើកលែងតែមុខតែប៉ុណ្ណោះ ។ហើយចំពោះមនុស្សស្រីមួយចំនួនដែលជាសាសនិកឥស្លាមដែរ
តែការស្លៀកពាក់របស់ពួកគេធ្វើការបិទមុខវិញ
(យើងអាចហៅថាជាអ្នកនិយមជ្រុល) ។
បុណ្យប្រពៃណីរបស់សាសនិកឥស្លាម
§
បុណ្យនៅក្នុងសាសនាឥស្លាមដែលសំខាន់ៗគឺមាន
០២ ប្រភេទ៖
v
ទីមួយ៖ បុណ្យខែរ៉ម៉ាឌនគឺយើងរាប់ចាប់ពីចូលបូសរហូតមកដល់ការស្រាយបូសនៃខែរ៉ម៉ាឌនវិញ (ចំនួនមួយខែពេញ)។
v
ទីពីរ៖ បុណ្យហាយ៊ី គឺបុណ្យចូលឆ្នាំសម្រាប់បងប្អូនសាសនិកឥស្លាមទាំងអស់
។ហើយចំពោះថ្ងៃសុក្រវិញ
ក៏ជាថ្ងៃសំខាន់មួយដែរសម្រាប់សាសនិកឥស្លាមគឺរាល់មួយសប្តាហ៏ម្តងដែលកគេហៅថា(សំពះយាំងពើរយ៉ើម៉ាអាស់)
។
ការគោរព (ថ្វាយបង្គំ)
ទីមួយ៖ ការថ្វាយបង្គំ(សំពះយាំង) គឺមួយថ្ងៃមួយយប់ប្រាំពេល
ហើយប្រាំពេលនោះផងដែរចំពោះអ្នកដែលមិនបានរវល់និងការងារត្រូវតែមកសំពះយាំងនៅឯម៉ាស្ចិត
(វិហារ)នោះ។ រីឯចំពោះអ្នកដែលរវល់និងការងារ គឺតម្រូវអោយធ្វើការថ្វាយបង្គំ(សំពះយាំង)
រៀងៗខ្លួននៅឯផ្ទះរបស់ពួកគេ ។
ទីពីរ៖ ការប្រតិបត្តិទៅចំពោះអល់ឡោះជាម្ចាស់
សម្រាប់ថ្ងៃសុក្រគឺប្រាំពេលដូចនឹងថ្ងៃធម្មតាដែរ តែដោយយកតែពេលម៉ោង ១២:៣០នាទី
។ សាសនិកឥស្លាមទាំងអស់សម្រាប់ប្រុសៗត្រូវតែមកម៉ាស្ចិត (វិហារ)
ដើម្បីមកថ្វាយបង្គំទៅចំពោះអល់ឡោះ (ជាម្ចាស់) ។ហើយនៅថ្ងៃសុក្រនោះផងដែរសាសនិកឥស្លាមទាំងអស់មិនថាពួកគេរវល់ជាមួយនិងការងារយ៉ាងណាក៏ដោយដាច់ខាតត្រូវតែមកវិហារដើម្បីមកថ្វាយបង្គំ
(សំពះយាំង) ។ ហើយមួយថ្ងៃមួយយប់ប្រាំពេលដូចដែលបាននិយាយខាងលើនោះផងដែរគឹទាំងស្រីទាំងប្រុសចាប់ពីអាយុ
១៥ឆ្នាំឡើងទៅគឹត្រូវតែធ្វើការការសំពះយាំងទាំងអស់គ្នា ។ រីឯកាប្រតិបត្តិនៅថ្ងៃសុក្រវិញ
គឺសមា្រប់តែមនុស្សប្រុសទេចំពោះមនុស្សស្រីគឺត្រូវតែប្រតិបត្តិនៅឯផ្ទះដូចថ្ងៃធម្មតារៀងៗខ្លូនរបស់ពួកគេ ។
v ចំពោះការរៀបអាពាហ៏ពិពាហ៏សម្រាប់សាសនិកឥស្លាម
ការរៀបអាពាហ៏ពិពាហ៏សម្រាប់សាសនិកឥស្លាម៖
ចំពោះមានករណីដែលមានជនជាតិខ្មែរបានមករៀបការជាមួយនិងជនជាតិឥស្លាមគឺជនជាតិខ្មែរនោះដាច់ខាតត្រូវតែចូលមកខាងសាសនាឥស្លាមជាមុនសិនទើបអាចរៀបការបាន។
ហើយលើសពីនោះទៀតក្រោយពួកគេបានរៀបការរូចជនជាតិខ្មែរនោះត្រូវតែចូលមកនឹងគោរព
ឬប្រតិបត្តិតាមប្រពៃណីឥស្លាម។ ចំពោះការចូលមកសាសនាឥស្លាមមិនតម្រូវអោយបងប្អូន
ជីដូនជីតា សាច់ញាតិ ឬឳពុកម្តាយរបស់គេចូលមកខាងសាសនាឥស្លាមនោះទេ
គឺតម្រូវអោយគេតែម្នាក់គត់ដែលចូលមកខាងសាសនាឥស្លាម
និងគោរពតាមសាសនាឥស្លាមនឹងរស់នៅក្នុងនាមខ្លួនជាសមាជិកឥស្លាមមា្នក់ផងដែរ។ ហើយចំពោះការប្រាស្រ័យទាក់ទងគ្នាដូចជាការទៅលេងផ្ទះខាងស្រី
ឬខាងប្រុសដើម្បីសួរសុខទុក្ខគ្នា ឬមានបុណ្យផ្សេងៗពួកគេអាចទាក់ទងគ្នាបានតាមធម្មតា។
Post a Comment