នៅថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៤សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានកែបនិងកំពង់សោមបន្ទាប់ពីបញ្ចប់
សិក្ខាសិលាជាមួយអ្នកគ្រូណូអេមីរួចមកក៏បានធ្វើដំណើរកំសាន្តទៅកាន់ឆ្នេរអូត្រេះដើម្បីជាការបញ្ចប់នៃការជួបជុំគ្នារវាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពតមានកែបនិងកំពង់សោម។ការធ្វើដំណើរកំសាន្តនេះដឹកនាំដោយលោកពុកលី សំណាងជាអធិការនៃសាលាបច្ចេកទេស ដុនបូស្កូខេត្តកែបហើយការធ្វើដំណើរកំសាន្តនេះគឹក្នុងគោលបំណងដើម្បីឱសិស្សទាំងពីរក្រុមមានការសហការណ៍គ្នាកាន់តែខ្លាំង
ដើម្បីជាមិត្តភាពយូរអង្វែង។ដំណើរកំសាន្តទៅឆ្នេរអូរត្រេះនេះដែរក៏មានការហូបអាហារជុំគ្នាដែលពោរពេញទៅដោយភាពសប្បាយរីករាយបន្ទាប់ពីការហូបអាហារជុំគ្នារួចហើយពួកយើងក៏បានសម្រាកនៅក្រោមម្លប់នៃដើមឈើទាលដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ពីផ្ទៃទឹកសមុទ្រ។ការសម្រាកនេះបានចំណាយពេលប្រហែលជាកន្លះម៉ោងបន្ទាប់មកក៏មានការចុះងូតទឹកសមុទ្រ លេងបាល់បោះនៅក្នុងទឹកសមុទ្រនេះក៏សរបញ្ជាក់អោយឃើញផងដែរថាសិស្សរបស់សាលាដុនបូស្កូ
គឺជាអ្នកស្នេហាវិស័យកីឡាខ្លាំងបំផុត។ ការចុះហែលទឹកសមុទ្រនេះបានចំណាយពេលប្រហែលជា
២ម៉ ក្រោមទិដ្ខភាពសប្បាយរីករាយនិងស្រស់ថ្លាជាទីបំផុត។
Home
»
»Unlabelled
» ដំណើរកំសាន្តនៅកំពុងសោមដើម្បីបើកសិក្ខាសាលាមួយរវាងសិស្សដុនបូស្កូូខេត្តកែបជាមួយសិស្សដុនបូស្កូខេត្តព្រះសីហនុ(ផ្នែកទំនាក់ទំនងសង្គម)
Subscribe to:
Post Comments (Atom)

Post a Comment