ការសិក្សាអំពីចិត្តវិទ្យា(Psychology):


      Psychology មកពីពាក្យថា psychology+logos
         Psycho = brain and mind ការគិតពិចារណាជាមួយខួរក្បាល។
​​​           Logo = studying (ការសិក្សា)។

១. តើចិត្តវិទ្យា(psychology)គឺជាអ្វី?
​     ចិត្តវិទ្យាគឺជាការសិក្សាវិទ្យាសាស្រ្តនៃគំនិតនិងឥរិយាបថ។ ចិត្តវិទ្យាគឺជាវិន័យចម្រុះនិងរួមបញ្ចូលទាំងអនុវិស័យជាច្រើននៃការសិក្សាតំបន់ដូចជាការអភិវឌ្ឍមនុស្ស, កីឡា, សុខភាព, ព្យាបាល, ឥរិយាបទសង្គមនិងដំណើរការខួរក្បាល។
២.តើយែនឌ័រ(gender)គឺជាអ្វី?
    យែនឌ័រគឺជាការសាងសង់សង្គមរបស់ស្ត្រីនិងបុរស។​ យែនឌ័រត្រូវបានកំណត់ដោយទស្សនៈភារកិច្ចមុខងារនិងតួនាទីកំណត់គុណលក្ខណៈស្ត្រីនិងបុរសក្នុងសង្គមនិងក្នុងជីវិតសាធារណៈនិងឯកជន។ហើយយែនឌ័រក៏ជាការបែងចែកភេទរវាងបុរសនិងស្ត្រីផងដែរ។ហើយម៉្យាងវីញទៀតនៅពេលគ្រួសារមួយមានសមាជិកច្រើនហើយមានស្រ្តីច្រើនជាងបុរសនៅក្នុងគ្រួសារនោះបុរសនិងមានចារិកឬលក្ខណៈឬកពាររបស់បុរសនោះនិងស្រដៀងស្រ្តីនោះ។
៣.វប្បធម៏និងសង្គម(Culture and Society):
វប្បធម៏សម័យមុន
វប្បធម៏សម័យបច្ចុុប្បន្ន
     គ្រប់សម័យកាលទាំងអស់តែងតែមានវប្បធម៏ទៅតាមកាលនិងយុគសម័យរបស់វា។ហើយមនុស្សជំនាន់មុនបានគោរពវប្បធម៏របស់ខ្លួនបានយ៉ាងល្អ។ ប៉ុន្តែយើងងាកមកមើលនៅបច្ចុប្បន្នគឺវាខុសប្លែកពីសម័យមុនដោយសព្វថ្ងៃនេះមនុស្សមួយចំនួនភាគច្រើនក៏បានកែប្រែវប្បធម៏របស់ខ្លួនដោយប្រើវប្បធម៏បរទេសជំនួសវិញ។

៤.អាយុ(Age): សំដៅទៅលើមនុស្សដែលមានការគិតពិចារណាខុសៗគ្នាទៅតាមវ័យនិងអាយុក្មេងឬចាស់។

៥.ការទំនាក់ទំនងជុំុំវិញខ្លួន(Social Background):
    គឺជាការសិក្សាអ្វីៗដែលនៅជុំវិញខ្លួនវាស្រដៀងនិងការបែងចែងភេទដែរ:នៅពេលមានទារកម្នាក់កើតមកជាស្រីពេលគេលេងជាមួយក្មេងនោះគឺគេធ្វើសម្លេងតូចហើយស្រទន់តែបើទារកនោះជាប្រុសវិញគឺពេលលេងជាមួយក្មេងនោះគឺគេធ្វើសម្លងក្លាំងៗបន្ទាប់មកក្មេងនោះគ៏រៀនតាមហើយក៏មានចរិតដាច់ដោយឡែករវាងពួកគេ។

៦.ចំណេះដឹង(Education):
    មនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់និងមនុស្សដែលមិនមានចំនេះដឹង​ខ្ពង់ខ្ពស់គឺមានចរិតលក្ខណៈខុសគ្នាទាំងការគិតពិចារណានិងការនិយាយស្តីហើយមនុស្សដែលមានភាពចេះដឹងខ្ពង់ខ្ពស់គឺមានភាពងាយស្រួលក្នុងការគិតនិងការនិយាយស្តីជាងមនុស្សគ្មានចំណេះដឹង។

៧.សាសនា(Religion):
     គ្រប់ជាតិសាសនិងសាសនាគឺសុទ្ធតែបានធ្វើការអប់រំអោយមនុស្សដើរផ្លូវល្អទាំងអស់គ្រាន់តែមានចំណុចមួយចំនួនគឺមានការខុសគា្នតាមសាសនារបស់ខ្លួន។





Post a Comment

 
Top