កំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ
(Story
teacher diary)
Teacher Diary គឺជាខ្សែភាពយន្តមួយដែលបង្ហាញអំពីគ្រូបង្រៀន ការតស៊ួរបស់គ្រូបង្រៀននិងមនោសញ្ចេតនារវាងគ្រូនិងសិស្សហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើម។ក្នុងរឿងក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិងជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។
រឿងនេះនិពន្ធឬផលិតឡើងដោយជនជាតិថៃមានឈ្មោះដូចខាងក្រោម៖
- ជីរ៉ា ម៉ាលីគោល (Jira Maligool)
- ឈិនឈូណានី (Chenchonnanee)
- សួនថូនសារ៉ាតូល (Soonthonsaratul),
- សួវីមុល ធិចាសួភីនាន (Suwimol Techasupinan)
- និង វានរួឌី ផុងស៊ីធីសាក់ (Wanruedee Pongsittisak) ដែលពួកគាត់ជាផលិតករ។
- លោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)ជាអ្នកដឹកនាំរឿង។ និពន្ធដោយ
- លោក ថូសាភូល ធីបទីនកុំ (Thodsapol Thiptinkorn),
- សួផារ៉ាក់ នីងសានុន (Suparuek Ningsanon),
- សូផាណា ឆៅវីវ៉ាតកុល (Sopana Chaoviwatkol) និងលោក
- នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)។
សាច់រឿងនេះមានពីដើមដល់ចប់គឺមានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិនស្មុគស្មាញ
ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក
។ ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពធម្មជាតិ
មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។
ជាពិសេត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។
សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
ទីកន្លែងគឺជាទីតាំងពិត
ស្ថិតនៅក្នុងស្រុកថៃ ខេត្ត ឡាំ
ពួន (Lamphun Province) ភាគខាងជើងនៃប្រទេសថៃ។លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ
បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។


Post a Comment