ការលូតលាស់របស់ក្មេងៗ
ហេតុអ្វីបានជាបុរស់ស្រលាញ់មនុស្សស្រីដែលមានចរិតដូចម្ដាយរបស់ខ្លួន។
ការគិតរបស់មនុស្ស
យើងដិងហើយថាមនុស្សគ្រប់រូបតែងតែមានការគិតខុសៗគ្នាហើយការគិតនោះមានពីរប្រភេទ។
១ ផ្នែកសម្បជញ្ញះ
២ អនុសម្បជញ្ញះ
ចំពោះបញ្ហា អនុសម្បជញ្ញះធ្វើអោយក្មេងមាការចូលចិត្តពុកម្ដាយរបស់ពួកគេតាមរយះភេទខុសគ្នាចំពោះក្មេងប្រុសមាការស្រលាញ់តែលើម្ដាយហើយស្អប់ពុករបស់ខ្លួន ចំណែកក្មេងស្រីស្រលាញ់លើតែពុករបស់ខ្លួនហើយបែរជាស្អប់ម្ដាយទៅវិញ។
តាមចិត្តវិទ្យារបស់ក្រិចបុរាណដែលមានរឿងពីរបានកើតឡើងដូចនេះដែលរឿងនេះគេហៅថាការស្មុកស្មាញអូឌីពូស
(oedipus complex)។កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់កគ្រិចដែរ មានារីម្នាក់ ឈ្មោះElectra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន ដែលទស្សនៈនេះគេហៅថាស្មុគ្រស្មាញ «អេឡេកត្រា» (Electra Complex)។
ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភយ័ខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។
ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅេពេលដែលពួកគេមានរ័យធំ។ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយបានជាពេលខ្លះ នារីៗ ចូលចិត្តរើសយកស្វាមី ដែលមានចរិក ស្រដៀង ឬប្រហាក់ប្រហែលទៅនឹងឪពុករបស់គេ ចំណែកឯបុរសៗ ជ្រើសយកភរិយាដែលមានចរិកលក្ខណៈស្រដៀង នឹងម្ដាយរបស់គេ ធ្វើជាប្រពន្ធ។ព្រោះភាពនៃក្តីស្រលាញ់អាចជំរុញអោយមនុស្សមានការជ្រើសរើសបានត្រឹមត្រូវក្នុងការជ្រើសរើសអ្វីមួយសម្រាប់ជីវិត។
Home
»
»Unlabelled
» ការលូតលាស់របស់កុមារចាប់ពីអាយុ0-7ឆ្នាំ
Subscribe to:
Post Comments (Atom)


Post a Comment