រឿងអ្នកលេងខោខ្លី ភាពយន្តថៃ


ការកើតជំលួសរវាងក្មេងស្ទាវខោខ្លី(ទាំងពីរសាលា)


ពត៌មានអំពីរឿងៈ
ចំណង់ជើងភាសាថៃៈ​WaiPengNakLaengKhaSun
ចំណងជើងភាសាខ្មែរក្រុមក្មេងស្ទាវអ្នកលេងខោខ្លី
ថ្ងៃចេញៈ០៩តុលា​២០១៤
រយៈពេលៈ១២០នាទី




រឿងថៃមួយដែលផ្តល់ការអប់រំដល់ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិអំពើក្មេងស្ទាវក្នុងសាលាមានក្មេងស្ទាវ
ពីរក្រុមដែលរៀនសាលាជិតគ្នាការប៉ះហើយបានទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះតែងតែកើតឡើងជា
ញឹកញប់។ រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើមនៃរឿងយើងនឹងមានចម្ងល់ថាហេតុអីបានជាមានបញ្ហាក្មេងស្ទាវ
ពីរក្រុមនេះបានកើតឡើង។ តើក្មេងស្ទាវទំាងពីរក្រុមនឹងធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វីនេះជាចម្ងល់របស់អ្នកមើល រឿងDangerous Boys នៅចំនុចចាប់ផ្តើមនៃក្បាលរឿង។ 

 ដោះស្រាយរឿងដែលបានកើតឡើងរវាងក្មេងស្ទាវទាំងពីរក្រុម

បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើមនៃរឿងយើងនឹងមានចម្ងល់ថាហេតុអីបានជាមានបញ្ហាក្មេងស្ទាវ
ពីរក្រុមនេះបានកើតឡើង។តើក្មេងស្ទាវទំាងពីរក្រុមនឹងធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី?
នេះជាចម្ងល់របស់អ្នកមើល រឿងDangerous Boys នៅចំនុចចាប់ផ្តើមនៃក្បាលរឿង។

ការបកស្រាយចម្ងល់គឺនៅពេលដែលតួរអង្គមេក្រុមក្មេងស្ទាវខាងក្រុមខោខ្មៅធ្វើការប្រជុំជាមួយអធិការនីសាលា។ ហើយពួកគេបានបកស្រាយប្រាប់អធិការនីខុសៗថាពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ឈ្មោះរបស់សាលាហើយម្នាក់
ទៀតថាធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។តែបញ្ហាពិតប្រាកដដែលនំាឲ្យមានការវាយតប់គ្នារវាង
សិស្សសាលាទំាងពីរក្រុមនេះនៅមិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។នាយកសាលាទំាងពីរនិងភាគី
បានចាប់ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមកព្រមទាំងហៅឪពុកម្តាយរបស់សិស្ស
មកណែនាំទៀតផង។មូលហេតុទី២ដែលនំាឲ្យមានការវាយតប់គ្នាចាប់ផ្តើមបង្ហាញបន្តិចម្តងៗតាមដំណាក់កាល

របស់សាច់រឿង។ដូចនេះមូលហេតុនិងកំហុសដែលនាំឲ្យសិស្សសាលាទំាងពីរក្រុមធ្វើការវាយតប់គ្នាគឺមកពី ឪពុកម្តាយទំាងសងខាងដោយម្តាយរបស់យុវជនស្ទាវឈ្មោះផែងធ្វើការកាន់ជើងហើយមិនប្រដៅកូនឲ្យបានល្អ  ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។ចំណែកឯម្តាយខាងយុវជនស្ទាវឈ្មោះភីងជាមនុស្សដែលខូចចិត្តរឿង
ស្នេហាប្រមឹកផឹកស្រាជាប្រចំាមិនសូវមានពេលប្រដៅកូនឲ្យបានល្អ។

ទោះជាដោះស្រាយហើយបញ្ហានៅតែបន្តកើតមានបន្ត



មូលហេតុគឺមកពីសាលាតែម្តងដោយសាតែសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។បើមើលតាមសាច់រឿងបានឲ្យឃើញថាយុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋានខោខ្មៅជាសាលាដែល
សិស្សមិនមានការគោរពវិន័យសិស្សមិនគោរពគ្រូគ្រូមិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្ស។ដូចនេះហើយបាន
ជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។
មកពីសិស្សមានស្នេហាបងធំក្មេងទំនើងជាទាំងពីរក្រុមស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ផែងនិងភីងស្រឡាញ់ស្រីម្នាក់ដែលតែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយជាផែងខឹងនឹងភីង ហើយតាមរករឿងវាយតប់ប្អូនប្រុសរបស់ភីងមូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាចបញ្ឍប់ការវាយតប់នឹងចង់
សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួនទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗដែលបានបង្ករឲ្យមានបញ្ហាវាយតប់
គ្នាមិនចេះចប់មិនចេះហើយនៅក្នុងរឿងDangerous Boys


ចំណុចញាក់សាច់នៅក្នុងរឿងគឺនៅក្រោយពេលដែលប៉ូលីសចាប់ពួកគេហើយម្តាយរបស់ផែងនិងភីងបាន ទៅរំដោះកូនឲ្យចេញពីគុកវិញពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ម្តាយដែលស្រឡាញ់កូន
ហើយនឹកឃើញកំហុសរបស់ខ្លួនជាបណ្តើរៗម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ចំណែកភីងឈប់ដើរវាយតប់គ្នាមួយរយះហើយភីងក៏បានសុំទោសម្តាយថាឈប់ហើយកែខ្លួនមកធ្វើជាមនុស្សល្អ
វិញដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីងនៅតែមានចិត្តខឹងច្រណែននឹងក្រុមចំរៀងរបស់ប្អូនប្រុសរបស់
ភីង។ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុសរបស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបានពេលនោះហើយ
ដែលភីងចង់ជួយប្អូនរបស់ខ្លួនភីងក៏បបួលផែង វ៉ៃមួយទល់មួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីងដោយមានសង្សារនៅឈរមើល។ផែងបានវាយភីងពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដីតែក្រោយមកភីងក៏បានពង្រឹងស្មារតីឡើងវិញហើយធ្វើការវាយទៅផែងវិញឥតសន្សំដៃដែលធ្វើឲ្យ
ផែងដូលដេកលើដី។តែស្របពេលនោះប៉ូលីសក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែងដាក់គុក។

នៅពេលបញ្ចប់រឿងក្រុមក្មេងស្ទាវទាំងពីរក្រុមបានបានបញ្ចប់ជំលួសដោយរាប់អានគ្នាជាមិត្តភក្តិ 





ក្រុមទំាងពីរបានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមាន
លក្ខណះខុសពីលើកមុនៗ។ក្រុមម្ខាងកាន់ដំបងគ្រប់ដៃហើយក្រុមម្ខាងទៀងកាន់កាំបិតពូថៅដុំថ្មគ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ហុតឈាមគ្នាទៅវិញទៅមករួចស្រែកថាប្រយុទ្ធ។សម្រែកឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់
អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោគ្នា ធ្វើជាមិត្តភក្តិ។ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ ពួកគេនឹងឃើញហើយភ្ញាក់សា្មរតីដោយខ្លួនឯងហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវចាប់តាំងពីពេលនោះមករួចពួក
គេក៏បានក្លាយជាមិត្តល្អរហូត។

 



 
 

Post a Comment

 
Top