Night Crawler
http://i.ytimg.com/vi/UBXDulFmm60/maxresdefault.jpg
រឿងឈ្លបរាត្រី (Night Crawler) គឺជារឿងរបស់ប្រទេសអាមេរិក
(American) ដែលជាស្នាដៃនិពន្ធ
និង ដឹកនាំដោយ Dan Gilroy។
រឿងនេះដែរចង់បង្ហាញពីបុរសម្នាក់ឈ្មោះថា Louis Bloom ដែលហ៊ានធ្វើគ្រប់បែបយ៉ាង ដើម្បីទទួលបានលុយ
ទោះបីជារឿងនោះខុសច្បាប់ក៏ដោយ។ គាត់ព្យាយាមដើរស្វែងរកការងារធ្វើ
ពេលមួយគាត់កំពុងធ្វើដំណើរតាមផ្លូវ ក៏បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ
គឺមានឡានមួយបើកបុកនឹងបង្កាន់ដៃស្ពាន ហើយក៏មានអ្នកកាសែតមកយក ពត៌មាន
គាត់ព្យាយាមតាមមើលគ្រប់ទង្វើដែលអ្នកកាសែតនោះធ្វើ ហើយក៏បានសួរនាំគេខ្លះៗ។
បន្ទាប់មកគាត់ក៏បានលួចកង់របស់គេ ដើម្បីយកទៅលក់ប្ដូរយកកាមេរ៉ាមួយ
ពេលដែលបានកាមេរ៉ាហើយ គាត់ព្យាយាមស្វែងរកហេតុការណ៍គ្រប់ទីកន្លែងដើម្បីថតយកទៅលក់។
http://www.filmoria.co.uk/wp-content/uploads/2014/10/1410740247_Gyllenhaal.jpg
ក្រោយមកគាត់ក៏បានស្វែងរកដៃគូរម្នាក់ឈ្មោះ Rick។
មិនយូរប៉ុន្មានគាត់ក៏បានធូរធារជាមុន ហើយគាត់បានទិញឡានថ្មីមួយ និង កាមេរ៉ាថ្មីពីរ។
គ្រប់ពេលដែលគាត់ទៅយកពត៌មាន គាត់តែងតែប្រាប់គេថាគាត់មកពីកម្មវិធីទូរទស្សន៍
តែតាមការពិតគាត់មិនបានធ្វើការងារឲ្យក្រុមហ៊ុនណានោះទេ គឺគាត់ធ្វើវាដោយខ្លួនឯង
ហើយបានយកពត៌មាននោះទៅលក់ឲ្យក្រុមហ៊ុនទូរទស្សន៍មួយ
ហើយគាត់ក៏មិនបានរៀនពីវិជ្ជាជីវះសារពត៌មាន ច្បាប់របស់អ្នកសារពត៌មានដែរ។
មានហេតុការណ៍មួយបានកើតឡើងនៅផ្ទះមួយកន្លែង
ហើយគាត់បានលួចចូលទៅក្នុងផ្ទះនោះដោយគ្មានការអនុញ្ញាត្តិពីម្ចាស់ផ្ទះរបស់គេ។
ក្រោយមកទៀតគាត់បានទៅយកពត៌មានគ្រោះថ្នាក់ចរាចរមួយ
តែនៅពេលនោះមិនទាន់មានប៉ូលីសទៅដល់ទីនោះទេ ហើយដោយសារតែចង់បានវីដេអូល្អ
គាត់បានធ្វើការផ្លាស់ប្ដូរហេតុការណ៍នោះដោយ
គាត់បានផ្លាស់ប្ដូរទីតាំងរបស់បុរសម្នាក់ដែលមានគ្រោះថា្នក់នោះ។
ក្រោយមកមានហេតុការណ៍បាញ់សម្លាប់នៅក្នុងផ្ទះមួយ
ហើយគាត់ជាមនុស្សដំបូងដែលបានទៅជួបហេតុការណ៍នោះមុនគេ គាត់បានថតយកមុខចោរនោះ
ហើយនិងថតយករូបភាពផ្សេងៗដែលកើតមាននៅក្នុងហេតុការណ៍នោះដោយមិនរងចាំប៉ូលីសមកដល់សិននោះទេ។
http://www.flickeringmyth.com/wp-content/uploads/2014/09/nightcrawler-600x450.jpg
ក្រោយពីបានពត៌មានហើយគាត់ក៏បានយកពត៌មាននោះទៅឲ្យស្ថានីយន៍ដែលគាត់តែងតែយកពត៌មានទៅលក់ឲ្យ
ប៉ុន្តែចំពោះហេតុការណ៍នេះគាត់មិនបានយករូបភាពដែលគាត់ថតបានមុខចោរនោះទៅឲ្យទេ។
ពេលមួយគាត់បានជួបជាមួយចោរនោះ ហើយគាត់បានតាមដានចោរនោះ រួចក៏បានតេទៅប្រាប់ប៉ូលីស
ការដែលគាត់ធ្វើដូច្នេះព្រោះតែចង់បានវីដេអូពត៌មានល្អ
ពេលដែលប៉ូលីសបានមកដល់ទីតាំងដែលគាត់បានប្រាប់ គាត់រួមជាមួយដៃគូរក៏បានថតវីដេអូ
ពេលដែលប៉ូលីសចូលទៅដល់ក្នុងហាង ក៏មានការបាញ់គ្នាជាមួយចោរនោះ
បន្ទាប់មកចោរនោះក៏បានបើកឡានគេច ហើយប៉ូលីសក៏បានដេញតាម
ហើយគាត់ក៏បានតាមថតហេតុការណ៍នោះដែរ ក្រោយមកទាំងឡានប៉ូលីស និង ឡានចោរក៏បានក្រឡាប់
ហើយគាត់បានឈប់ឡានដើម្បីថតវីដេអូនោះ គាត់ដឹងថាចោរដែលនៅក្នុងឡាននោះមិនទាន់ស្លាប់
តែគាត់បានប្រាប់ដៃគូររបស់គាត់មកថតនៅពីមុខគាត់
ពេលនោះចោរដែលនៅក្នុងឡានោះក៏បានបាញ់ដៃគូររបស់គាត់ស្លាប់នៅនឹងកន្លែង។
https://www.google.com.kh/search?
តើអ្នកគិតថាទង្វើដែលគាត់បានធ្វើមកទាំងប៉ុន្មានខាងលើនេះតើត្រឹមត្រូវដែរឫទេ? ក្នុងនាមជាអ្នកសារពត៌មានម្នាក់ ត្រូវតែយល់ឲ្យបានច្បាស់ពីច្បាប់សារពត៌មាន
ទង្វើដែលគាត់ធ្វើនេះវាមិនល្អទាំងស្រុងនោះទេ ថ្វីត្បិតតែគាត់មានភាពក្លានហាន និង
ពុះពារគ្រប់ឧបសគ្គ ដើម្បីស្វែងរកពត៌មានល្អៗ តែគាត់បានធ្វើខុសច្បាប់អ្នកសារពត៌មានដោយទៅយកពត៌មានមុនប៉ូលីស
និង ធ្វើការផ្លាស់ប្ដូរសកម្មភាពហេតុការណ៍
មិនត្រឹមតែប៉ុណ្ណោះគាត់បានធ្វើខុសសីលធម៌ជាមនុស្ស
ដោយបានគាត់ធ្វើឲ្យបុរសម្នាក់ទៀតស្លាប់ដោយចេតនា។




Post a Comment