- អង្គការណាសា(NASA)នឹងនាំអោយយើងទាំងអស់គ្នាស្គាល់ពីភពភ្លុយតុងជាមួយនឹងឧបករណ៏ថ្មី
- ភពភ្លុយតុង
ភព ភ្លុយតុង គឺជាភពដែលតូចជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យនឹងជាភពទី៩ផងដែរ។ ភព ភ្លុយតុងមានភាពត្រជាក់ខ្លាំងណាស់គឺមានសីតុណ្ហភាពនៅលើភពនោះចាប់ពី ៣៧៥ ទៅ ៤០០ អង្សារសេ។ ភពនេះគឺវានៅឆ្ងាយពីភពផែនដីដែលអ្នកវិទ្យាសាស្រ្តអាចដឹងពីភពនេះគឺតិចតួចបំផុត ហើយភពនេះផងដែរត្រូវបានគ្របដណ្តប់ដោយទឹកកក។ ម៉្យាងវិញទៀតភព ភ្លុយតុង ទទួលបានពន្លឺព្រះអាទិត្យតិចជាងភពផែនដី ប៉ុន្តែវាមិនងងឹតខ្លាំងដូចដែលយើងគិតនោះឡើយ។ ប្រសិនបើយើងចេញទៅខាងក្រៅនៅពេលថ្ងៃយើងមើលឃើញច្បាស់ពីពិភពលោកដែលនៅជុំវិញពេលនោះយើងនិងមើលទៅស្រអាប់ដូចជានៅលើផ្ទៃរបស់ភពភ្លុយតុង។
ការធ្វើដំណើរជាង ៩ ឆ្នាំនឹងត្រូវបានឆ្លងកាត់ជើងមេឃថ្មីដែលមានចម្ងាយប្រមាណ ៧៨០០ម៉ាយបើយើងគិតជាគីឡូម៉ែតគឺស្មើនឹង(១២ ៥០០ គីឡូម៉ែត) នៅពីលើផ្ទៃរបស់ភព ភ្លុយតុងដែលកំពុងតែឈានជិតដល់នៅម៉ោង ៧:៤៩ am គឺនៅថ្ងៃអង្គារ ទី ១៤ ខែ កក្កដា។ បេសកកម្មជើងមេឃថ្មី(New Horizons)គឺជាកម្មវិធីព្រំដែនថ្មី(New frontiers)ដែលជាលើកដំបូងរបស់អង្គការណាសា(NASA)។


Post a Comment